និក្ខមនំ 33:9-11

និក្ខមនំ 33:9-11 គខប

កាល​លោក​ម៉ូសេ​ចូល​ផុត​ទៅ​ក្នុង​ពន្លា នោះ​ដុំ​ពពក*​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា ហើយ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ។ ប្រជា‌ជន​ទាំង​អស់​ឃើញ​ដុំ​ពពក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា នោះ​ពួក​គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ពី​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទល់​មុខ​គ្នា ហាក់​ដូច​ជា​មនុស្ស​ម្នាក់​សន្ទនា​ជា​មួយ​មិត្ត​សម្លាញ់​របស់​ខ្លួន។ បន្ទាប់​មក លោក​ម៉ូសេ​វិល​ត្រឡប់​មក​ជំរំ​វិញ។ រីឯ​យុវជន​ជា​អ្នក​បម្រើ​របស់​លោក គឺ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន មិន​ចាក​ចេញ​ពី​ពន្លា​ទេ។