និក្ខមនំ 33:7-11

និក្ខមនំ 33:7-11 គខប

នៅ​ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​បោះ​ជំរំ លោក​ម៉ូសេ​តែងតែ​ដំឡើង​ពន្លា​នៅ​ខាង​ក្រៅ ឆ្ងាយ​ពី​ជំរំ​បន្តិច គេ​ហៅ​ពន្លា​នេះ​ថា “ពន្លា​ជួប​ព្រះ‌អម្ចាស់” ហើយ​អស់​អ្នក​ដែល​ចង់​ទូល​សួរ​ព្រះ‌អម្ចាស់ ត្រូវ​តែ​ចេញ​ពី​ជំរំ ឆ្ពោះ​ទៅ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដែល​នៅ​ខាង​ក្រៅ​ជំរំ។ ពេល​ណា​លោក​ម៉ូសេ​ចេញ​ទៅ​កាន់​ពន្លា ប្រជា‌ជន​ទាំង​អស់​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ខ្លួន ហើយ​តាម​មើល​លោក​ម៉ូសេ​រហូត​ទាល់​តែ​លោក​ចូល​ទៅ​ក្នុង​ពន្លា។ កាល​លោក​ម៉ូសេ​ចូល​ផុត​ទៅ​ក្នុង​ពន្លា នោះ​ដុំ​ពពក*​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា ហើយ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ។ ប្រជា‌ជន​ទាំង​អស់​ឃើញ​ដុំ​ពពក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា នោះ​ពួក​គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ពី​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទល់​មុខ​គ្នា ហាក់​ដូច​ជា​មនុស្ស​ម្នាក់​សន្ទនា​ជា​មួយ​មិត្ត​សម្លាញ់​របស់​ខ្លួន។ បន្ទាប់​មក លោក​ម៉ូសេ​វិល​ត្រឡប់​មក​ជំរំ​វិញ។ រីឯ​យុវជន​ជា​អ្នក​បម្រើ​របស់​លោក គឺ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន មិន​ចាក​ចេញ​ពី​ពន្លា​ទេ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ