និក្ខមនំ 33:18-23

និក្ខមនំ 33:18-23 គខប

លោក​ម៉ូសេ​ទូល​ថា៖ «សូម​ព្រះអង្គ​បង្ហាញ​សិរី‌រុងរឿង​របស់​ព្រះអង្គ​ឲ្យ​ទូលបង្គំ​ឃើញ​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​សម្តែង​សេចក្ដី​សប្បុរស​របស់​យើង ហើយ​យើង​ប្រកាស​ឈ្មោះ​យើង ជា​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​អ្នក។ យើង​នឹង​មាន​ចិត្ត​មេត្តា​ករុណា​ដល់​នរណា​ដែល​យើង​មេត្តា​ករុណា យើង​ក៏​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​នរណា​ដែល​យើង​អាណិត​អាសូរ​ដែរ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​មិន​អាច​ឃើញ​មុខ​យើង​បាន​ទេ ដ្បិត​គ្មាន​មនុស្ស​ណា​អាច​ឃើញ​មុខ​យើង ហើយ​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឈរ​ជិត​យើង​លើ​ដុំ​ថ្ម នៅ​កន្លែង​នេះ! ពេល​សិរី‌រុងរឿង​របស់​យើង​ឆ្លង​កាត់​តាម​នេះ យើង​នឹង​លាក់​អ្នក​ក្នុង​ក្រហែង​ថ្ម ហើយ​យក​ដៃ​របស់​យើង​មក​បាំង​អ្នក រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ទៅ។ បន្ទាប់​មក យើង​នឹង​ដក​ដៃ​ចេញ ហើយ​អ្នក​នឹង​ឃើញ​យើង​ពី​ក្រោយ តែ​គ្មាន​នរណា​អាច​ឃើញ​មុខ​យើង​ទេ»។