និក្ខមនំ 32:30-32

និក្ខមនំ 32:30-32 គខប

លុះ​ស្អែក​ឡើង លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់។ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ឡើង​ទៅ​គាល់​ព្រះ‌អម្ចាស់​ម្ដង​ទៀត។ ប្រហែល​ជា​ខ្ញុំ​អាច​សូម​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប»។ លោក​ម៉ូសេ​ក៏​ទៅ​គាល់​ព្រះ‌អម្ចាស់ ហើយ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ប្រជា‌ជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ គឺ​ពួក​គេ​យក​មាស​សិត​ធ្វើ​រូប​ព្រះ សម្រាប់​ថ្វាយ‌បង្គំ។ សូម​ព្រះអង្គ​មេត្តា​លើក‌លែង​ទោស​ឲ្យ​ពួក​គេ​រួច​ពី​បាប​ផង។ បើ​មិន​ដូច្នោះ​ទេ សូម​ព្រះអង្គ​លុប​ឈ្មោះ​ទូលបង្គំ ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ