និក្ខមនំ 32:19-22

និក្ខមនំ 32:19-22 គខប

លុះ​មក​ដល់​ជិត​ជំរំ លោក​ម៉ូសេ​បាន​ឃើញ​រូប​កូន​គោ និង​ឃើញ​ប្រជា‌ជន​កំពុង​តែ​លោត​រាំ​លេង លោក​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង លោក​ក៏​បោក​បន្ទះ​ថ្ម​ដែល​លោក​កាន់ ឲ្យ​បែក​នៅ​ជើង​ភ្នំ​ទៅ។ លោក​យក​រូប​កូន​គោ ដែល​ពួក​គេ​បាន​ធ្វើ​ទៅ​ដុត រួច​លោក​កម្ទេច​ឲ្យ​ម៉ដ្ដ​ដូច​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​ដាក់​ក្នុង​ទឹក ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផឹក។ បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «តើ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​បែប​នេះ?»។ លោក​អើរ៉ុន​តប​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​អី លោក​ក៏​ជ្រាប​ហើយ​ថា ប្រជា‌ជន​នេះ​ចូល​ចិត្ត​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់។