និក្ខមនំ 2:5-10

និក្ខមនំ 2:5-10 គខប

បុត្រី​របស់​ព្រះចៅ​ផារ៉ោន​យាង​ចុះ​ទៅ​ស្រង់​ទឹក​ទន្លេ។ ភីលៀង​របស់​ព្រះ‌នាង​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង។ ព្រះ‌នាង​ទត​ឃើញ​ជាល​នៅ​ក្នុង​គុម្ព​ត្រែង ក៏​ប្រើ​ភីលៀង​ឲ្យ​ទៅ​យក​មក។ ព្រះ‌នាង​បើក​គម្រប​ឡើង ឃើញ​ទារក​មួយ​កំពុង​យំ។ ព្រះ‌នាង​មាន​ព្រះ‌ហឫទ័យ​អាណិត ហើយ​មាន​សវនីយ៍​ថា៖ «ទារក​នេះ​ជា​កូន​របស់​ពួក​ហេប្រឺ!»។ បង​ស្រី​របស់​ទារក​ចូល​មក ហើយ​ទូល​បុត្រី​ព្រះចៅ​ផារ៉ោន​ថា៖ «តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ​ដោះ ក្នុង​ចំណោម​ស្ត្រី​ជាតិ​ហេប្រឺ មក​បំបៅ​កូន​នេះ​ថ្វាយ​ព្រះ‌នាង​ឬ​ទេ?»។ បុត្រី​ព្រះចៅ​ផារ៉ោន​ឆ្លើយ​ថា៖ «ទៅ​ចុះ!»។ នាង​ក៏​រត់​ទៅ​ហៅ​ម្ដាយ​ទារក​នោះ​មក។ បុត្រី​ព្រះចៅ​ផារ៉ោន​មាន​សវនីយ៍​ទៅ​កាន់​គាត់​ថា៖ «ចូរ​យក​កូន​នេះ​ទៅ​បំបៅ​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​អ្នក»។ ម្ដាយ​ក៏​យក​កូន​ទៅ​បំបៅ​នៅ​ផ្ទះ។ លុះ​ដល់​កុមារ​នេះ​មាន​វ័យ​ធំ​បន្តិច ម្ដាយ​ក៏​នាំ​កូន​ទៅ​ថ្វាយ​បុត្រី​ព្រះចៅ​ផារ៉ោន​វិញ។ ព្រះ‌នាង​បាន​ចាត់​ទុក​កុមារ​នេះ​ដូច​បុត្រ​បង្កើត។ ព្រះ‌នាង​ដាក់​ឈ្មោះ​ថា «ម៉ូសេ» ដោយ​មាន​សវនីយ៍​ថា៖ «ខ្ញុំ​បាន​ស្រង់​កូន​នេះ​ចេញ​ពី​ទឹក​មក»។