និក្ខមនំ 2:22-25

និក្ខមនំ 2:22-25 គខប

នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​លោក​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា គើ‌សម ដ្បិត​លោក​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។ ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ស្រុក​អេស៊ីប​សោយ​ទិវង្គត។ កូន​ចៅ​អ៊ីស្រា‌អែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ​នាំ​គ្នា​ស្រែក​ថ្ងូរ ហើយ​អង្វរ​ព្រះ‌ជាម្ចាស់ សម្រែក​របស់​គេ​លាន់​ឮ​ឡើង​ដល់​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក​ថ្ងូរ​របស់​ពួក​គេ។ ព្រះអង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះ‌ជាម្ចាស់​ទត​មើល​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ពួក​គេ។