លោកបូជាចារ្យនៅស្រុកម៉ាឌានមានកូនស្រីប្រាំពីរនាក់។ នាងនាំគ្នាមកដងទឹកបំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។ ប៉ុន្តែ មានពួកគង្វាលមកដេញពួកនាង។ ពេលនោះ លោកម៉ូសេក្រោកឡើង ជួយពួកនាង ព្រមទាំងដងទឹកឲ្យហ្វូងសត្វរបស់ពួកនាងផឹកទៀតផង។ នាងទាំងអស់នាំគ្នាត្រឡប់ទៅផ្ទះវិញ លោករេហួលជាឪពុកសួរថា៖ «ថ្ងៃនេះហេតុអ្វីបានជាកូនត្រឡប់មកផ្ទះឆាប់ម៉្លេះ?»។ ពួកនាងឆ្លើយថា៖ «មានបុរសជនជាតិអេស៊ីបម្នាក់បានជួយពួកយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយគាត់បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។ ឪពុកសួរទៅពួកនាងទៀតថា៖ «បុរសនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរទៅអញ្ជើញគាត់មក ដើម្បីឲ្យគាត់បរិភោគជាមួយយើង»។ លោកម៉ូសេយល់ព្រមរស់នៅជាមួយលោកបូជាចារ្យ។ លោកបូជាចារ្យលើកនាងសេផូរ៉ា ជាកូនស្រី ឲ្យលោកធ្វើជាភរិយា។ នាងបង្កើតបានកូនប្រុសម្នាក់ ដែលលោកម៉ូសេឲ្យឈ្មោះថា គើសម ដ្បិតលោកគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។
អាន និក្ខមនំ 2
ស្ដាប់នូវ និក្ខមនំ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 2:16-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ