និក្ខមនំ 15:11-13

និក្ខមនំ 15:11-13 គខប

ព្រះ‌អម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹង ព្រះអង្គ​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​ដ៏វិសុទ្ធ​ដូច​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង គួរ​សរសើរ​តម្កើង ព្រះអង្គ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ដ៏​អស្ចារ្យ។ ពេល​ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ស្ដាំ​ឡើង ដី​ក៏​ស្រូប​ខ្មាំង​សត្រូវ​បាត់​អស់​ទៅ។ ព្រះអង្គ​បាន​លោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ! ហើយ​ដឹក​នាំ​ពួក​គេ ព្រះអង្គ​ប្រើ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ នាំ​ពួក​គេ​ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់ ដ៏វិសុទ្ធ​របស់​ព្រះអង្គ។