និក្ខមនំ 1:8-14

និក្ខមនំ 1:8-14 គខប

មាន​ស្ដេច​ថ្មី​មួយ​អង្គ​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប។ ស្ដេច​នោះ​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​អេស៊ីប​ថា៖ «ឥឡូវ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​ពួក​យើង។ ដូច្នេះ យើង​ត្រូវ​មាន​វិធាន‌ការ​ទប់‌ស្កាត់​ពួក​គេ កុំ​ឲ្យ​កើន​ចំនួន​ច្រើន​ឡើង​ទៀត។ បើ​មិន​ដូច្នោះ​ទេ ពេល​ណា​កើត​សង្គ្រាម ពួក​គេ​មុខ​ជា​ចូល​ដៃ​ជា​មួយ​ខ្មាំង​សត្រូវ ដើម្បី​វាយ​យើង ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។ ជន‌ជាតិ​អេស៊ីប​បាន​តែង‌តាំង​មេ​ត្រួត‌ត្រា​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ជន‌ជាតិ​អ៊ីស្រា‌អែល​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាម‌សេស សម្រាប់​ដាក់​ភោគ​ទ្រព្យ​របស់​ព្រះចៅ​ផារ៉ោន។ ប៉ុន្តែ ជន‌ជាតិ​អេស៊ីប​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​ខ្លាំង​យ៉ាង​ណា ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​រឹត​តែ​ច្រើន​ឡើង ហើយ​រស់​នៅ​ពាស‌ពេញ​ស្រុក​យ៉ាង​នោះ​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច។ ពេល​នោះ ជន‌ជាតិ​អេស៊ីប​ចាត់​ទុក​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ទាសករ ហើយ​បង្ខិត‌បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ាង​ធ្ងន់‌ធ្ងរ។ គេ​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​វេទនា​ខ្លោច‌ផ្សា គឺ​ប្រើ​ឲ្យ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចម្ការ ពោល​គឺ​ប្រើ​ឲ្យ​ធ្វើ​ការ‌ងារ​ដ៏​ធ្ងន់‌ធ្ងរ​គ្រប់​យ៉ាង។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ