ចំណែកឯជនជាតិយូដានៅក្រុងស៊ូសានវិញ ពួកគេជួបជុំគ្នាសងសឹកខ្មាំងសត្រូវ នៅថ្ងៃទីដប់បី និងថ្ងៃទីដប់បួន ពួកគេសម្រាកនៅថ្ងៃទីដប់ប្រាំ ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។ ហេតុនេះហើយបានជាជនជាតិយូដានៅក្រៅទីក្រុង នាំគ្នាធ្វើពិធីបុណ្យ និងជប់លៀង នៅថ្ងៃទីដប់បួន ក្នុងខែផល្គុន ព្រមទាំងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក។ លោកម៉ាដេកាយសរសេរលិខិតផ្ញើជូនជនជាតិយូដាទាំងអស់ នៅតាមអាណាខេត្តនានារបស់ព្រះចៅអហាស៊ូរុស គឺទាំងអ្នកនៅជិត ទាំងអ្នកនៅឆ្ងាយ បង្គាប់ឲ្យពួកគេគោរពថ្ងៃទីដប់បួន និងថ្ងៃទីដប់ប្រាំនៃខែផល្គុន ទុកជាថ្ងៃបុណ្យរៀងរាល់ឆ្នាំរហូតតទៅ ដ្បិតថ្ងៃនោះ ជនជាតិយូដាបានរំដោះជីវិតខ្លួនពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅខែនោះ ទុក្ខព្រួយរបស់ពួកគេបានផ្លាស់ប្រែជាអំណរសប្បាយ ការកាន់ទុក្ខបានប្រែក្លាយទៅជាពិធីបុណ្យដ៏រីករាយ។ ពួកគេត្រូវញែកថ្ងៃនោះ ទុកជាថ្ងៃជប់លៀង ជាថ្ងៃដែលត្រូវផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រមទាំងចែកទានដល់ជនក្រីក្រទៀតផង។
អាន នាងអេសធើរ 9
ស្ដាប់នូវ នាងអេសធើរ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងអេសធើរ 9:18-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ