អេភេសូ 4:17-24

អេភេសូ 4:17-24 គខប

ដូច្នេះ ខ្ញុំ​សូម​ជម្រាប​បងប្អូន និង​បញ្ជាក់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​កុំ​រស់​នៅ​ដូច​សាសន៍​ដទៃ ដែល​ប្រព្រឹត្ត​តាម​ប្រាជ្ញា​ដ៏​ឥត​ប្រយោជន៍​របស់​គេ​នោះ​ទៀត​ឡើយ។ គំនិត​អ្នក​ទាំង​នោះ​ងងឹត​សូន្យ‌សុង គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌ជន្ម​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ ហើយ​មាន​ចិត្ត​រឹង‌រូស​ទៀត​ផង។ ដោយ​ពួក​គេ​លែង​ដឹង​ខុស​ត្រូវ គេ​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌ បណ្ដោយ​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ​គ្រប់​យ៉ាង តាម​តែ​ចិត្ត​លោភ‌លន់​របស់​គេ។ រីឯ​បងប្អូន​វិញ បងប្អូន​ពុំ​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះ‌គ្រិស្ត​របៀប​នេះ​ទេ។ ប្រសិន​បើ​បងប្អូន​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ហើយ​ប្រសិន​បើ​បងប្អូន​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះអង្គ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះអង្គ​មែន បងប្អូន​ត្រូវ​តែ​លះ‌បង់​កិរិយា​មារយាទ ដែល​បងប្អូន​ធ្លាប់​កាន់​ពី​ដើម គឺ​ត្រូវ​ដោះ​ជីវិត​ចាស់​ដែល​កំពុង​តែ​វិនាស តាម​ការ​លោភ‌លន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។ ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឲ្យ​បាន​ថ្មី​ឡើង ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មី​ដ៏​សុចរិត* និង​វិសុទ្ធ* មក​ពី​សេចក្ដី​ពិត ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេភេសូ 4:17-24