អេភេសូ 4:17-19

អេភេសូ 4:17-19 គខប

ដូច្នេះ ខ្ញុំ​សូម​ជម្រាប​បងប្អូន និង​បញ្ជាក់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​កុំ​រស់​នៅ​ដូច​សាសន៍​ដទៃ ដែល​ប្រព្រឹត្ត​តាម​ប្រាជ្ញា​ដ៏​ឥត​ប្រយោជន៍​របស់​គេ​នោះ​ទៀត​ឡើយ។ គំនិត​អ្នក​ទាំង​នោះ​ងងឹត​សូន្យ‌សុង គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌ជន្ម​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ ហើយ​មាន​ចិត្ត​រឹង‌រូស​ទៀត​ផង។ ដោយ​ពួក​គេ​លែង​ដឹង​ខុស​ត្រូវ គេ​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌ បណ្ដោយ​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ​គ្រប់​យ៉ាង តាម​តែ​ចិត្ត​លោភ‌លន់​របស់​គេ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេភេសូ 4:17-19