អេភេសូ 1:13-16

អេភេសូ 1:13-16 គខប

ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​បាន​ស្ដាប់​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បងប្អូន។ ក្នុង​អង្គ​ព្រះ‌គ្រិស្ត​បងប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សម្គាល់​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។ ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​នេះ​មក​បញ្ចាំ​ចិត្ត​យើង​ឲ្យ​ដឹង​ថា យើង​នឹង​ទទួល​មត៌ក នៅ​ពេល​ព្រះអង្គ​លោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ជា​ស្ថាពរ ដើម្បី​ឲ្យ​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ហេតុ​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឮ​គេ​តំណាល​អំពី​ជំនឿ​របស់​បងប្អូន ក្នុង​អង្គ​ព្រះ‌អម្ចាស់​យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ នោះ​ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ឥត​ឈប់​ឈរ ព្រោះ​តែ​បងប្អូន។ ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បងប្អូន​ជានិច្ច