សាស្ដា 3:1-8

សាស្ដា 3:1-8 គខប

អ្វីៗ​ដែល​មាន​នៅ​ផែនដី កើត​ឡើង​តាម​ពេល​កំណត់​របស់​វា។ មាន​ពេល​កើត មាន​ពេល​ស្លាប់ មាន​ពេល​ដាំ មាន​ពេល​ដក។ មាន​ពេល​សម្លាប់ មាន​ពេល​ព្យាបាល​របួស មាន​ពេល​ផ្ដួល​រំលំ មាន​ពេល​សង់។ មាន​ពេល​យំ មាន​ពេល​សើច មាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ។ មាន​ពេល​គ្រវែង​ដុំ​ថ្ម មាន​ពេល​រើស​ដុំ​ថ្ម មាន​ពេល​ឱប​ថើប មាន​ពេល​មិន​ព្រម​ឱប​ថើប។ មាន​ពេល​ស្វែង​រក មាន​ពេល​បាត់​បង់ មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។ មាន​ពេល​ហែក មាន​ពេល​ដេរ​ភ្ជិត​ឡើង​វិញ មាន​ពេល​នៅ​ស្ងៀម មាន​ពេល​និយាយ។ មាន​ពេល​ស្រឡាញ់ មាន​ពេល​ស្អប់ មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សន្តិ‌ភាព។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង សាស្ដា 3:1-8

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ