អ្វីៗដែលមាននៅផែនដី កើតឡើងតាមពេលកំណត់របស់វា។ មានពេលកើត មានពេលស្លាប់ មានពេលដាំ មានពេលដក។ មានពេលសម្លាប់ មានពេលព្យាបាលរបួស មានពេលផ្ដួលរំលំ មានពេលសង់។ មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ។ មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្ម មានពេលឱបថើប មានពេលមិនព្រមឱបថើប។ មានពេលស្វែងរក មានពេលបាត់បង់ មានពេលថែទាំ មានពេលបោះចោល។ មានពេលហែក មានពេលដេរភ្ជិតឡើងវិញ មានពេលនៅស្ងៀម មានពេលនិយាយ។ មានពេលស្រឡាញ់ មានពេលស្អប់ មានពេលធ្វើសង្គ្រាម មានពេលសន្តិភាព។ តើអ្នកដែលខំប្រឹងប្រែងធ្វើការយ៉ាងលំបាកបានទទួលផលអ្វីខ្លះ? ខ្ញុំសង្កេតឃើញថា ព្រះជាម្ចាស់បានប្រគល់ការងារយ៉ាងនឿយហត់ឲ្យមនុស្សលោកធ្វើ។ អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អស្អាត តាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាព្រះហស្ដ ដែលព្រះជាម្ចាស់បានធ្វើ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានឲ្យគេចេះគិតអំពីពេលវេលា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
អាន សាស្ដា 3
ស្ដាប់នូវ សាស្ដា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្ដា 3:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ