ទុតិយកថា 32:9-12

ទុតិយកថា 32:9-12 គខប

ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​អ៊ីស្រា‌អែល ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​ជ្រើស​រើស​កូន​ចៅ​លោក​យ៉ាកុប ទុក​ជា​ចំណែក​មត៌ក​របស់​ព្រះអង្គ​ផ្ទាល់។ ព្រះអង្គ​បាន​រក​ឃើញ​អ៊ីស្រា‌អែល នៅ​វាល​រហោ‌ស្ថាន ក្នុង​ទឹក​ដី​ហួត‌ហែង ដែល​មាន​តែ​ឆ្កែ​ព្រៃ​រស់​នៅ ព្រះអង្គ​បី​បាច់​ថ្នាក់‌ថ្នម និង​អប់រំ​អ៊ីស្រា‌អែល ព្រះអង្គ​ការពារ​គេ ដូច​ប្រស្រី​ព្រះ‌នេត្រ​របស់​ព្រះអង្គ។ ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រា‌អែល ដូច​សត្វ​ឥន្ទ្រី​បង្រៀន​កូន​នៅ​ក្នុង​សំបុក ព្រម​ទាំង​ហើរ​ការពារ​ពី​លើ​កូន​របស់​វា ហើយ​ត្រដាង​ស្លាប​ក្រុង​កូន​របស់​វា និង​ដាក់​កូន​នៅ​លើ​ចំអេង​ស្លាប​ផង។ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​គត់ ដែល​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​មិន​ត្រូវ​ការ​ព្រះ​ដទៃ​ឡើយ។