ទុតិយកថា 25:17-19

ទុតិយកថា 25:17-19 គខប

«ចូរ​កុំ​ភ្លេច​នូវ​អំពើ​ដែល​ជន‌ជាតិ​អាម៉ា‌ឡេក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក នៅ​តាម​ផ្លូវ ក្រោយ​ពេល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​បាន​សម្ងំ​ចាំ​អ្នក​នៅ​តាម​ផ្លូវ ហើយ​ពេល​អ្នក​អស់​កម្លាំង​នោះ ពួក​គេ​បាន​វាយ​អស់​អ្នក​ដែល​ដើរ​យឺត​ជាង​គេ​នៅ​តាម​ក្រោយ។ ពួក​គេ​ធ្វើ​ដូច្នេះ មក​ពី​ពួក​គេ​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។ កាល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក កម្ចាត់​ខ្មាំង​សត្រូវ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​អ្នក ហើយ​ប្រោស​ឲ្យ​អ្នក​បាន​សម្រាក​នៅ​ក្នុង​ស្រុក ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​កាន់​កាប់​ជា​កេរ‌មត៌ក ចូរ​ប្រហារ​ជន‌ជាតិ​អាម៉ា‌ឡេក​ឲ្យ​វិនាស​សូន្យ កុំ​ឲ្យ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នឹក​ឃើញ​ពួក​គេ​ឡើយ។ ចូរ​កុំ​ភ្លេច​ឲ្យ​សោះ!»។