ដានីយ៉ែល 9:24-26

ដានីយ៉ែល 9:24-26 គខប

ព្រះអង្គ​បាន​កំណត់​ពេល​ប្រាំ‌ពីរ​ឆ្នាំ ចិត‌សិប​ដង សម្រាប់​ប្រជា‌ជន និង​ក្រុង​ដ៏វិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើក‌លែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់‌កល្ប​ជានិច្ច ហើយ​សម្រេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ព្យាការី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទីសក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ថ្វាយ​ព្រះ‌អម្ចាស់។ ដូច្នេះ សូម​ជ្រាប ហើយ​យល់​អត្ថ‌ន័យ​នេះ​ចុះ! ចាប់​ពី​ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ស្ដី​អំពី​ការ​រៀបចំ​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រហូត​ដល់​ពេល​ស្ដេច​ដែល​ជា​ព្រះ‌មេស្ស៊ី*​យាង​មក​ដល់ មាន​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង ហើយ​នៅ​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​ទៀត គេ​នឹង​សង់​ទីក្រុង និង​កំពែង​ឡើង​វិញ តែ​គ្រា​នោះ ជា​គ្រា​មួយ​ដ៏​សែន​វេទនា។ លុះ​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ លោក​ដែល​គេ​ចាក់​ប្រេង​អភិសេក នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការ‌ពារ​លោក​ទេ។ ប្រជា‌ជាតិ​របស់​ស្ដេច​មួយ​អង្គ​នឹង​លើក​គ្នា​មក​កម្ទេច​ទីក្រុង និង​ទីសក្ការៈ។ នៅ​ទី​បញ្ចប់ ស្ដេច​នោះ​នឹង​ទទួល​ទោស​ពី​ព្រះ‌ជាម្ចាស់។ ប៉ុន្តែ ស្ដេច​នោះ​នឹង​បន្ត​ធ្វើ​សឹក​បំផ្លិច‌បំផ្លាញ រហូត​ដល់​សោយ​ទិវង្គត​ដូច​បាន​កំណត់​ទុក ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ដានីយ៉ែល 9:24-26

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ