ដានីយ៉ែល 3:1-2

ដានីយ៉ែល 3:1-2 គខប

ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​កសាង​រូប​បដិមា​មួយ​ពី​មាស មាន​កម្ពស់​ហុក‌សិប​ហត្ថ និង​ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្ដេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន។ ព្រះចៅ​នេប៊ូ‌ក្នេសា​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​ព្រះ‌រាជ្យ​ទ្រព្យ ព្រះ‌រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា​មក​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​រូប​បដិមា​ដែល​ស្ដេច​បាន​កសាង។