ដានីយ៉ែល 10:12-14

ដានីយ៉ែល 10:12-14 គខប

លោក​នោះ​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «លោក​ដានី‌យ៉ែល​អើយ កុំ​ភ័យ​ខ្លាច​អី! តាំង​ពី​ថ្ងៃ​ដំបូង​ដែល​លោក​មាន​បំណង​ចង់​យល់​សេចក្ដី​ទាំង​នោះ ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ​របស់​លោក ទ្រង់​ក៏​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​របស់​លោក ហេតុ​នេះ​បាន​ជា​ខ្ញុំ​មក​ជួប​លោក។ ទេវតា​ថែ‌រក្សា​ចក្រភព​ពែរ្ស​បាន​តទល់​នឹង​ខ្ញុំ អស់​រយៈ​ពេល​ម្ភៃ​មួយ​ថ្ងៃ។ បន្ទាប់​មក មហា​ទេវតា​មីកែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវតា បាន​មក​ជួយ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នេះ​ជា​មួយ​ស្ដេច​នានា​របស់​ជន‌ជាតិ​ពែរ្ស។ ខ្ញុំ​មក​ពន្យល់​ប្រាប់​លោក​ឲ្យ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ចំពោះ​ប្រជា‌ជន​របស់​លោក ទៅ​អនាគត ដ្បិត​មាន​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ សម្រាប់​គ្រា​នោះ​ដែរ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ដានីយ៉ែល 10:12-14