ដានីយ៉ែល 10:10-13

ដានីយ៉ែល 10:10-13 គខប

ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​លុត​ជង្គង់ និង​ច្រត់​ដៃ​ឡើង ទាំង​ញាប់‌ញ័រ។ លោក​នោះ​ពោល​មក​ខ្ញុំ​ថា៖ «លោក​ដានី‌យ៉ែល​អើយ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់ សុំ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​នឹង​ថ្លែង​ប្រាប់​លោក។ សុំ​ក្រោក​ឈរ​នៅ​កន្លែង​ដែល​លោក​ឈរ​ពី​មុន​នោះ​ឡើង​វិញ ដ្បិត​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក»។ ពេល​លោក​កំពុង​តែ​មាន​ប្រសាសន៍ ខ្ញុំ​ក៏​ក្រោក​ឈរ​ឡើង​វិញ ទាំង​ញាប់‌ញ័រ។ លោក​នោះ​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «លោក​ដានី‌យ៉ែល​អើយ កុំ​ភ័យ​ខ្លាច​អី! តាំង​ពី​ថ្ងៃ​ដំបូង​ដែល​លោក​មាន​បំណង​ចង់​យល់​សេចក្ដី​ទាំង​នោះ ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ​របស់​លោក ទ្រង់​ក៏​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​របស់​លោក ហេតុ​នេះ​បាន​ជា​ខ្ញុំ​មក​ជួប​លោក។ ទេវតា​ថែ‌រក្សា​ចក្រភព​ពែរ្ស​បាន​តទល់​នឹង​ខ្ញុំ អស់​រយៈ​ពេល​ម្ភៃ​មួយ​ថ្ងៃ។ បន្ទាប់​មក មហា​ទេវតា​មីកែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវតា បាន​មក​ជួយ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នេះ​ជា​មួយ​ស្ដេច​នានា​របស់​ជន‌ជាតិ​ពែរ្ស។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ដានីយ៉ែល 10:10-13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ