កូឡូស 4:12-15

កូឡូស 4:12-15 គខប

លោក​អេប៉ា‌ប្រាស​ដែល​នៅ​ស្រុក​ជា​មួយ​បងប្អូន ក៏​សូម​ជម្រាប‌សួរ​មក​បងប្អូន​ដែរ។ គាត់​ជា​អ្នក​បម្រើ​ព្រះគ្រិស្ត‌យេស៊ូ ហើយ​គាត់​តែងតែ​តយុទ្ធ​សម្រាប់​បងប្អូន ដោយ​អធិស្ឋាន* ឥត​ឈប់​ឈរ ដើម្បី​ឲ្យ​បងប្អូន​មាន​ជំហរ​រឹង‌ប៉ឹង បាន​គ្រប់​លក្ខណៈ និង​សុខ​ចិត្ត​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់ គ្រប់​ចំពូក​ទាំង​អស់។ ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា គាត់​បាន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​យ៉ាង​ខ្លាំង​សម្រាប់​បងប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​នៅ​ស្រុក​ហេរ៉ា‌ប៉ូល។ លោក​គ្រូ​ពេទ្យ​លូកា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​លោក​ដេម៉ាស ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ សូម​ជម្រាប​សួរ​បងប្អូន​នៅ​ស្រុក​ឡៅឌី‌សេ និង​ជម្រាប‌សួរ​នាង​នឹមផាស ព្រម​ទាំង​ក្រុម‌ជំនុំ​ដែល​តែង​ប្រជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​គាត់​នោះ​ផង។