កូឡូស 3:18-25

កូឡូស 3:18-25 គខប

បងប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ឲ្យ​បាន​ស្រប​តាម​របៀប​អ្នក​ជឿ​លើ​ព្រះ‌អម្ចាស់។ បងប្អូន​ដែល​មាន​ភរិយា​អើយ ត្រូវ​ស្រឡាញ់​ភរិយា​របស់​ខ្លួន ហើយ​មិន​ត្រូវ​មួម៉ៅ​ដាក់​នាង​ឡើយ។ កុមា‌រា‌កុមា‌រី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតា‌បិតា​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ធ្វើ​ដូច្នេះ ទើប​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ បងប្អូន​ដែល​មាន​កូន​អើយ កុំ​ដុក‌ដាន់​កូន​របស់​ខ្លួន​ឡើយ ក្រែង​លោ​វា​បាក់​ទឹក​ចិត្ត។ បងប្អូន​ជា​ខ្ញុំ​បម្រើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ​គ្រប់​ចំពូក​ទាំង​អស់។ ត្រូវ​ធ្វើ​ដូច្នេះ មិន​គ្រាន់​តែ​ឲ្យ​ម្ចាស់​ទាំង​នោះ​ឃើញ ដូច​ជា​បងប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្ត​ស្មោះ‌សរ និង​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។ គ្រប់​កិច្ចការ​ដែល​បងប្អូន​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើ​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ ដោយ​ដឹង​ថា បងប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​ព្រះ‌អម្ចាស់​ទុក​ជា​កម្រៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ​គឺ​ព្រះ‌គ្រិស្ត ចូរ​បម្រើ​ព្រះអង្គ​ទៅ។ អ្នក​ណា​ធ្វើ​ការ​អ្វី​ដោយ​ទុច្ចរិត អ្នក​នោះ​ក៏​នឹង​ទទួល​ផល តាម​អំពើ​ទុច្ចរិត​នោះ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូឡូស 3:18-25

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ