កូឡូស 2:16-23

កូឡូស 2:16-23 គខប

ហេតុ​នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ថ្កោល​ទោស​បងប្អូន​អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​បុណ្យ​ទាន បុណ្យ​ចូល​ខែ និង​ថ្ងៃ​សប្ប័ទ*​នោះ​ឡើយ។ ការ​ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​ប៉ុណ្ណោះ រីឯ​អ្វីៗ​ដែល​ពិត​វិញ គឺ​ព្រះ‌គ្រិស្ត។ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​បងប្អូន​ចេញ​ពី​រង្វាន់​ដែល​បងប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ទេវតា*​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ត​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។ គេ​មិន​នៅ​ជាប់​ជា​មួយ​ព្រះ‌គ្រិស្ត​ជា​ព្រះ‌សិរសា​ទេ គឺ​ព្រះ‌សិរសា​នេះ​ហើយ ដែល​ផ្គត់‌ផ្គង់​ឲ្យ​ព្រះ‌កាយ​ទាំង​មូល​ត‌ភ្ជាប់​គ្នា​ដោយ​សន្លាក់​ឆ្អឹង និង​សរសៃ ព្រម​ទាំង​ចម្រើន​ឡើង តាម​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ។ បងប្អូន​បាន​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ហើយ​ក៏​រួច​ពី​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​ក្នុង​លោកីយ៍​ដែរ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​នៅ​តែ​ធ្វើ​តាម​ក្បួន​តម្រា​ផ្សេងៗ​ហាក់​បី​ដូច​ជា​បងប្អូន​នៅ​តែ​ពឹង​ផ្អែក​លើ​លោកីយ៍​នេះ​ទៀត? «កុំ​យក! កុំ​ភ្លក់! កុំ​ប៉ះ‌ពាល់!» បញ្ញត្តិ​ទាំង​នេះ​សុទ្ធ​តែ​ជា​បទ‌បញ្ជា និង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​លោក ជាប់​ទាក់ទង​នឹង​អ្វីៗ​ដែល​ត្រូវ​រលួយ ដោយ​ការ​ប្រើ‌ប្រាស់។ សេចក្ដី​ក្នុង​បញ្ញត្តិ​ទាំង​នេះ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា គឺ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ដោយ​ស្ម័គ្រ‌ចិត្ត ឲ្យ​ដាក់​ខ្លួន និង​លត់‌ដំ​ខ្លួន​ជា​ដើម តែ​តាម​ពិត គ្មាន​តម្លៃ​អ្វី​សោះ បាន​ត្រឹម​តែ​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​និស្ស័យ​លោកីយ៍​ប៉ុណ្ណោះ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូឡូស 2:16-23

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ