កូឡូស 2:1-7

កូឡូស 2:1-7 គខប

ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​ក្លា​យ៉ាង​ណា សម្រាប់​បងប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​ដែល​មិន​ធ្លាប់​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់​ គឺ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​នោះ ឲ្យ​រួប‌រួម​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​គេ​មាន​ប្រាជ្ញា​វាង‌វៃ​បំផុត យល់​សព្វ​គ្រប់​ទាំង‌អស់ និង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជា‌ម្ចាស់ ពោល​គឺ​ព្រះ‌គ្រិស្ត​ផ្ទាល់ ដ្បិត​ព្រះ‌តម្រិះ និង​ព្រះ‌ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​ របស់​ព្រះ‌ជា‌ម្ចាស់ សុទ្ធ​តែ​លាក់​ទុក​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​ហ្នឹង​ហើយ។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ការពារ​កុំ​ឲ្យ​នរណា​ម្នាក់​អាច​មក​បញ្ឆោត​បងប្អូន ដោយ​ពាក្យ​សម្ដី​ដ៏​ពីរោះៗ​នោះ​ឡើយ។ ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​បងប្អូន តែ​ចិត្ត​ខ្ញុំ​ ​នៅ​ជាប់​ជា​មួយ​បងប្អូន ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​បងប្អូន​មាន​សណ្ដាប់‌ធ្នាប់ និង​មាន​ជំនឿ​មាំ‌មួន​លើ​ព្រះ‌គ្រិស្ត។ ដូច្នេះ បើ​បងប្អូន​បាន​ទទួល​ព្រះគ្រិស្ត‌យេស៊ូ​ទុក​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា​ហើយ ចូរ​រស់​នៅ​រួម​ជា​មួយ​ព្រះអង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ទៅ។ ចូរ​ចាក់​ឫស និង​កសាង​ជីវិត​លើ​ព្រះអង្គ ចូរ​រក្សា​ជំនឿ​ឲ្យ​រឹង‌ប៉ឹង ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​បងប្អូន​បាន​ទទួល ហើយ​ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ច្រើន​លើស‌លុប។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូឡូស 2:1-7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ