កូឡូស 2:1-3

កូឡូស 2:1-3 គខប

ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​ក្លា​យ៉ាង​ណា សម្រាប់​បងប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​ដែល​មិន​ធ្លាប់​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់​ គឺ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​នោះ ឲ្យ​រួប‌រួម​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​គេ​មាន​ប្រាជ្ញា​វាង‌វៃ​បំផុត យល់​សព្វ​គ្រប់​ទាំង‌អស់ និង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជា‌ម្ចាស់ ពោល​គឺ​ព្រះ‌គ្រិស្ត​ផ្ទាល់ ដ្បិត​ព្រះ‌តម្រិះ និង​ព្រះ‌ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​ របស់​ព្រះ‌ជា‌ម្ចាស់ សុទ្ធ​តែ​លាក់​ទុក​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​ហ្នឹង​ហើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូឡូស 2:1-3