កូនចៅលោកយ៉ូសែបអើយ ចូរស្វែងរកព្រះអម្ចាស់ នោះអ្នករាល់គ្នានឹងមានជីវិត! ចូរប្រយ័ត្ន ក្រែងព្រះអង្គឆាបឆេះអ្នករាល់គ្នា ហើយគ្មាននរណានៅបេតអែល អាចនឹងពន្លត់បានឡើយ។ អ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌ ប្រែទៅជាពិសពុល ព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។ ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល ព្រះអង្គធ្វើឲ្យភាពអន្ធការ ប្រែទៅជាពន្លឺនៅពេលថ្ងៃរះ ព្រះអង្គធ្វើឲ្យថ្ងៃប្រែទៅជាយប់ងងឹត ព្រះអង្គហៅទឹកសមុទ្រមកស្រោចស្រពផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។ ព្រះអង្គធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់ ចំពោះអ្នកខ្លាំងពូកែ ហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។
អាន អេម៉ុស 5
ស្ដាប់នូវ អេម៉ុស 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 5:6-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ