អេម៉ុស 5:6-9

អេម៉ុស 5:6-9 គខប

កូន​ចៅ​លោក​យ៉ូសែប​អើយ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត! ចូរ​ប្រយ័ត្ន ក្រែង​ព្រះអង្គ​ឆាប‌ឆេះ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​នៅ​បេត‌អែល អាច​នឹង​ពន្លត់​បាន​ឡើយ។ អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​យុត្តិធម៌ ប្រែ​ទៅ​ជា​ពិស‌ពុល ព្រម​ទាំង​ជាន់​ឈ្លី​សេចក្ដី​សុចរិត​ទៀត​ផង។ ព្រះអង្គ​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នង្គ័ល ព្រះអង្គ​ធ្វើ​ឲ្យ​ភាព​អន្ធការ ប្រែ​ទៅ​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ព្រះអង្គ​ធ្វើ​ឲ្យ​ថ្ងៃ​ប្រែ​ទៅ​ជា​យប់​ងងឹត ព្រះអង្គ​ហៅ​ទឹក​សមុទ្រ​មក​ស្រោច​ស្រព​ផែនដី ព្រះ‌នាម​របស់​ព្រះអង្គ គឺ​ព្រះ‌អម្ចាស់។ ព្រះអង្គ​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​យ៉ាង​ទាន់‌ហន់ ចំពោះ​អ្នក​ខ្លាំង​ពូកែ ហើយ​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​វិនាស។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេម៉ុស 5:6-9