កិច្ចការ 8:14-17

កិច្ចការ 8:14-17 គខប

ក្រុម​សាវ័ក*​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​ថា អ្នក​ស្រុក​សាម៉ារី​នាំ​គ្នា​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ក៏​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នក​ទាំង​នោះ។ លុះ​ទៅ​ដល់​ស្រុក​សាម៉ារី សាវ័ក*​ទាំង​ពីរ​ក៏​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សុំ​ឲ្យ​ពួក​អ្នក​ជឿ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ដ្បិត​ព្រះ‌វិញ្ញាណ​ពុំ​ទាន់​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​នៅ​ឡើយ​ទេ គឺ​គេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​ប៉ុណ្ណោះ។ ពេល​នោះ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ដាក់​ដៃ*​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។