កិច្ចការ 26:1-6

កិច្ចការ 26:1-6 គខប

ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការពារ​ខ្លួន​នៅ​ពេល​នេះ​បាន!»។ លោក​ប៉ូល​លើក​ដៃ​ឡើង មាន​ប្រសាសន៍​ថា៖ «បពិត្រ​ព្រះ‌រាជា ទូលបង្គំ​មាន​កិត្តិយស​ធំ​ណាស់ ដោយ​អាច​ឆ្លើយ​ការពារ​ខ្លួន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា​ថ្ងៃ​នេះ អំពី​ពាក្យ​បណ្ដឹង​ទាំង​ប៉ុន្មាន​ដែល​សាសន៍​យូដា​ចោទ​ទូលបង្គំ ដ្បិត​ព្រះ‌ករុណា​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទំនៀម‌ទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែក​ញែក។ ហេតុ​នេះ សូម​ព្រះរាជា​មេត្តា​ព្រះ‌សណ្ដាប់​ទូលបង្គំ ដោយ​អនុ‌គ្រោះ​ផង។ ជន‌ជាតិ​យូដា​ទាំង​មូល​ស្គាល់​ប្រវត្តិ​របស់​ទូលបង្គំ តាំង​ពី​ក្មេង​មក​ស្រាប់​ហើយ គេ​ក៏​ដឹង​ថា តាំង​ពី​ដើម​មក ទូលបង្គំ​រស់​នៅ​កណ្ដាល​ចំណោម​ជន‌ជាតិ​របស់​ទូលបង្គំ និង​នៅ​ក្រុង​យេរូ‌សាឡឹម​របៀប​ណា​ដែរ។ គេ​បាន​ស្គាល់​ទូលបង្គំ តាំង​ពី​យូរ​មក​ហើយ ពី​ដើម ទូលបង្គំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី* ដែល​ជា​គណៈ​តឹង‌រ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង ប្រសិន​បើ​ពួក​គេ​ចង់ ពួក​គេ​អាច​ធ្វើ​ជា​សាក្សី​បាន។ ប៉ុន្តែ ឥឡូវ​នេះ គេ​យក​ទូលបង្គំ​មក​វិនិច្ឆ័យ​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​លើ​ព្រះ‌បន្ទូល ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស*​របស់​យើង។