កិច្ចការ 21:4-6

កិច្ចការ 21:4-6 គខប

យើង​បាន​ជួប​ពួក​សិស្ស*​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ដោយ​ព្រះ‌វិញ្ញាណ​សម្តែង​ឲ្យ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។ លុះ​ប្រាំ‌ពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ បងប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេ ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទីក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ អធិស្ឋាន​នៅ​មាត់​សមុទ្រ។ បន្ទាប់​មក យើង​បាន​ជម្រាប​លា​គ្នា រួច​ចុះ​សំពៅ រីឯ​ពួក​គេ​វិញ ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។