២ ធីម៉ូថេ 1:13-18

២ ធីម៉ូថេ 1:13-18 គខប

ចូរ​ចង​ចាំ​ព្រះ‌បន្ទូល​ដ៏​ត្រឹម‌ត្រូវ​របស់​ព្រះ‌អម្ចាស់​ដែល​អ្នក​បាន​ទទួល​ពី​ខ្ញុំ ទុក​ធ្វើ​ជា​គោល​នៃ​ជំនឿ និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។ អ្វីៗ​ដ៏​ល្អ​ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​អ្នក ត្រូវ​រក្សា​ឲ្យ​បាន​គង់‌វង្ស ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ដែល​សណ្ឋិត​នៅ​ក្នុង​យើង។ បងប្អូន​នៅ​ស្រុក​អាស៊ី​បាន​បោះ​បង់​ខ្ញុំ​ចោល​ទាំង​អស់​គ្នា មាន​ភីកែ‌ឡូស និង​ហ៊ើម៉ូ‌គេន​ជា​ដើម ដូច​អ្នក​ដឹង​ស្រាប់​ហើយ។ សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេ‌ស៊ីភ័រ ដ្បិត​គាត់​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​ញឹក​ញាប់ ហើយ​គាត់​ក៏​មិន​ដែល​ខ្មាស ព្រោះ​តែ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​សោត ពេល​គាត់​មក​ដល់​ក្រុង​រ៉ូម គាត់​បាន​ស្វះ‌ស្វែង​ដើរ​រក​ខ្ញុំ​ទាល់​តែ​ជួប។ សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គាត់​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ពី​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ព្រះអង្គ​យាង​មក។ អ្នក​ដឹង​ច្បាស់​ជាង​គេ​ស្រាប់​ហើយ​ថា កាល​ខ្ញុំ​នៅ​ក្រុង​អេភេសូ គាត់​បាន​ជួយ​ជ្រោម‌ជ្រែង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ធីម៉ូថេ 1:13-18