២ សាំយូអែល 7:12-16

២ សាំយូអែល 7:12-16 គខប

ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ផ្ទាល់​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង ។ គឺ​បុត្រ​នោះ​ហើយ​ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ ហើយ​គេ​ក៏​ជា​កូន​របស់​យើង​ដែរ។ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អ្វី​ខុស យើង​នឹង​វាយ​ប្រដៅ​គេ ដូច​មនុស្ស​លោក​វាយ​ប្រដៅ​កូន​របស់​ខ្លួន។ ប៉ុន្តែ យើង​នឹង​មិន​ដក​សេចក្ដី​សប្បុរស​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ពី​សូល​ដែល​យើង​បោះ​បង់​ចោល ហើយ​តែង‌តាំង​អ្នក​ជំនួស​នោះ​ទេ។ ពូជ‌ពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​រឹង‌មាំ​រហូត​ត​ទៅ​ដែរ”»។