២ សាំយូអែល 5:22-25

២ សាំយូអែល 5:22-25 គខប

ជន‌ជាតិ​ភីលីស្ទីន​នាំ​គ្នា​មក​បោះ​ទ័ព​នៅ​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម​សា​ជា​ថ្មី។ ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​មក​វិញ។ កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ ដ្បិត​គឺ​ពេល​នោះ​ហើយ ដែល​យើង​ជា​ព្រះ‌អម្ចាស់​នាំ​មុខ​អ្នក​វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន»។ ព្រះ‌បាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ទ្រង់​វាយ​ឈ្នះ​ពួក​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​ចាប់​តាំង​ពី​ក្រុង​កេ‌បា រហូត​ដល់​ក្រុង​កេ‌ស៊ើរ។