២ សាំយូអែល 5:1-5

២ សាំយូអែល 5:1-5 គខប

កុល‌សម្ព័ន្ធ​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​មក​គាល់​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ហើយ​ទូល​ថា៖ «ទូលបង្គំ​ទាំង​អស់​គ្នា​ក៏​ជា​សាច់​សា​លោហិត​របស់​ព្រះ‌ករុណា​ដែរ។ កាល​ពី​មុន នៅ​គ្រា​ដែល​ព្រះ‌បាទ​សូល​គ្រង​រាជ្យ​លើ​ពួក​ទូលបង្គំ ព្រះ‌ករុណា​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។ ដូច្នេះ ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​មក​គាល់​ព្រះ‌រាជា នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​ក្រុង​ហេប្រូន រួច​ហើយ​ពួក​គេ​ចាក់​ប្រេង​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ នៅ​ពេល​ឡើង​គ្រង​រាជ្យ ព្រះ‌បាទ​ដាវីឌ​មាន​ព្រះ‌ជន្មាយុ​សាម‌សិប​វស្សា ហើយ​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ។ នៅ​ក្រុង​ហេប្រូន ទ្រង់​សោយ​រាជ្យ​លើ​ស្រុក​យូដា​បាន​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ បន្ទាប់​មក នៅ​ក្រុង​យេរូ‌សាឡឹម ទ្រង់​សោយ​រាជ្យ​បាន​សាម‌សិប​បី​ឆ្នាំ​លើ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។