២ សាំយូអែល 2:1-7

២ សាំយូអែល 2:1-7 គខប

ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​គួរ​ទៅ​ក្រុង​ណា​មួយ​ក្នុង​ស្រុក​យូដា​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ!»។ លោក​ដាវីឌ​ទូល​សួរ​ថា៖ «ទូលបង្គំ​ត្រូវ​ទៅ​ក្រុង​ណា​ដែរ?»។ ព្រះ‌អម្ចាស់​ឆ្លើយ​ថា៖ «ក្រុង​ហេប្រូន»។ លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​ហេប្រូន ដោយ​នាំ​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ផង គឺ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​ភរិយា​របស់​សព​លោក​ណាបាល​នៅ​ភូមិ​កើមែល។ លោក​ដាវីឌ​បាន​នាំ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក និង​គ្រួសារ​របស់​អ្នក​ទាំង​នោះ​ទៅ​ជា​មួយ​ដែរ រួច​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​នានា ជុំ‌វិញ​ក្រុង​ហេប្រូន។ ពេល​នោះ អ្នក​ស្រុក​យូដា​នាំ​គ្នា​មក​ក្រុង​ហេប្រូន ហើយ​ចាក់​ប្រេង​អភិ‌សេក​លោក​ដាវីឌ ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា។ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ បាន​នាំ​គ្នា​បញ្ចុះ​សព​ព្រះ‌បាទ​សូល។ ព្រះ‌បាទ​ដាវីឌ​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​សម្តែង​ភក្ដី‌ភាព​ចំពោះ​ព្រះ‌បាទ​សូល ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដោយ​បាន​បញ្ចុះ​សព​ស្ដេច។ ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​អ្នក​រាល់​គ្នា​វិញ។ ដោយ‌សារ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ខ្ញុំ​ក៏​នឹង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​រាល់​គ្នា​ដែរ។ ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​ក្លាហាន​ឡើង! ព្រះ‌បាទ​សូល ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ។ ចំណែក​ខ្ញុំ​វិញ អ្នក​ស្រុក​យូដា​បាន​ចាក់​ប្រេង​អភិ‌សេក​ខ្ញុំ ជា​ស្ដេច​គ្រប់‌គ្រង​លើ​ពួក​គេ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ សាំយូអែល 2:1-7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ