២ ពង្សាវតារក្សត្រ 4:38-41

២ ពង្សាវតារក្សត្រ 4:38-41 គខប

លោក​អេលីសេ​វិល​ត្រឡប់​ទៅ​គីល‌កាល់​វិញ ហើយ​ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ ក្រុម​ព្យាការី​អង្គុយ​នៅ​មុខ​លោក​អេលីសេ លោក​មាន​ប្រសាសន៍​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​ដាំ​បបរ​មួយ​ថ្លាង​ទទួល​ក្រុម​ព្យាការី»។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ចេញ​ទៅ​រក​បន្លែ​នៅ​ឯ​វាល។ គាត់​ប្រទះ​ឃើញ​វល្លិ​ព្រៃ​ម្យ៉ាង ក៏​បេះ​ផ្លែ​វា​បាន​ពេញ​មួយ​ថ្នក់។ លុះ​ត្រឡប់​វិញ គាត់​កាត់​ផ្លែ​នោះ​ជា​ដុំៗ បង់​ចូល​ក្នុង​ថ្លាង​បបរ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ស្គាល់​ផ្លែ​នោះ​ទេ។ បន្ទាប់​មក គេ​ដួស​បបរ​ជូន​ក្រុម​ព្យាការី​គ្រប់​គ្នាៗ។ ពេល​ក្រុម​ព្យាការី​ភ្លក់​បបរ​នោះ ពួក​គេ​ស្រែក​ឡើង​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ! បបរ​នេះ​មាន​ជាតិ​ពុល​ហើយ!»។ ពួក​គេ​ពុំ​អាច​បរិភោគ​ទេ។ លោក​អេលីសេ​ប្រាប់​គេ​ឲ្យ​យក​ម្សៅ​មក​ជូន​លោក លោក​បង់​ម្សៅ​នោះ​ទៅ​ក្នុង​ថ្លាង ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ដួស​បបរ​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​ចុះ!»។ ពេល​នោះ គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ឡើយ។