ព្រះអង្គដែល «ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឲ្យគេផងនោះ» ព្រះអង្គក៏ផ្គត់ផ្គង់គ្រាប់ពូជឲ្យបងប្អូន និងឲ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិតរបស់បងប្អូនបង្កើតផលបានច្រើនឡើងថែមទៀត។ ព្រះអង្គនឹងធ្វើឲ្យបងប្អូនទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីឲ្យបងប្អូនមានចិត្តសទ្ធាជ្រះថ្លាគ្រប់ជំពូក និងឲ្យអ្នកឯទៀតៗអរព្រះគុណព្រះជាម្ចាស់ ដោយយើងជួយគេ ដ្បិតមុខងារប្រមូលប្រាក់នេះមិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើងទៀតផង។ ពេលគេយល់តម្លៃនៃកិច្ចការដែលបងប្អូនធ្វើនេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះបងប្អូនសម្តែងឲ្យគេឃើញថា បងប្អូនពិតជាប្រតិបត្តិតាមដំណឹងល្អ*របស់ព្រះគ្រិស្តដែលបងប្អូនប្រកាស ហើយបងប្អូនមានចិត្តទូលាយ ដោយយករបស់របរមកចែកជាមួយពួកគេ និងជាមួយមនុស្សទាំងអស់។ គេទូលអង្វរព្រះជាម្ចាស់ឲ្យបងប្អូនដោយចិត្តស្រឡាញ់ ព្រោះតែព្រះគុណដ៏ច្រើនលើសលុបដែលព្រះជាម្ចាស់ប្រទានមកបងប្អូន។ សូមអរព្រះគុណព្រះជាម្ចាស់ចំពោះព្រះអំណោយទានដ៏ប្រសើរបំផុតរបស់ព្រះអង្គ រកថ្លែងពុំបាន។
អាន ២ កូរិនថូស 9
ស្ដាប់នូវ ២ កូរិនថូស 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 9:10-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ