២ កូរិនថូស 8:1-5

២ កូរិនថូស 8:1-5 គខប

បងប្អូន​អើយ យើង​សូម​ជម្រាប​បងប្អូន​អំពី​ព្រះ‌គុណ ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ដល់​ក្រុម‌ជំនុំ*​នានា នៅ​ស្រុក​ម៉ាសេ‌ដូន គឺ​ទោះ​បី​បងប្អូន​ទាំង​នោះ​កំពុង​ជួប​ប្រទះ​ទុក្ខ​វេទនា​ជា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មាន​អំណរ​ខ្លាំង​ក្រៃ‌លែង ហើយ​ទោះ​បី​គេ​ក្រ​តោក‌យ៉ាក​យ៉ាង​ណា​ក្ដី ក៏​គេ​នៅ​តែ​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​ដ៏​លើស‌លុប​ដែរ។ បងប្អូន​ទាំង​នោះ​បាន​ចូល​ប្រាក់​តាម​សមត្ថ‌ភាព​របស់​ខ្លួន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា គេ​ធ្វើ​លើស​ពី​សមត្ថ‌ភាព និង​ដោយ​ស្ម័គ្រ​អស់​ពី​ចិត្ត​ទៀត​ផង។ ពួក​គេ​បាន​ទទូច​សុំ​យើង​មេត្តា​អនុញ្ញាត ឲ្យ​គេ​ចូល​រួម​បម្រើ​ការ‌ងារ​នេះ គឺ​ផ្ញើ​ប្រាក់​ទៅ​ជួយ​ប្រជា‌ជន​ដ៏វិសុទ្ធ ។ គេ​ធ្វើ​ដូច្នេះ លើស​ពី​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​ទៀត គឺ​មុន​ដំបូង គេ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់ បន្ទាប់​មក គេ​ក៏​ដាក់​ខ្លួន​បម្រើ​យើង ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 8:1-5