២ កូរិនថូស 3:1-5

២ កូរិនថូស 3:1-5 គខប

តើ​យើង​ចាប់​ផ្ដើម​តែង‌តាំង​ខ្លួន​ឯង សា​ជា​ថ្មី​ទៀត​ឬ? ឬ​មួយ​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដូច​អ្នក​ខ្លះ គឺ​ត្រូវ​ការ​យក​លិខិត​តែង‌តាំង​មក​ជូន​បងប្អូន ឬ​សុំ​លិខិត​តែង‌តាំង​ពី​បងប្អូន​វិញ? បងប្អូន​ហ្នឹង​ហើយ​ជា​លិខិត​របស់​យើង ជា​លិខិត​សរសេរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដែល​មនុស្ស​ទាំង​អស់​អាច​ស្គាល់ និង​អាន​បាន។ បងប្អូន​ពិត​ជា​លិខិត​របស់​ព្រះ‌គ្រិស្ត*​មែន ជា​លិខិត​ដែល​ព្រះអង្គ​សរសេរ​ផ្ញើ​មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន។ យើង​មាន​សេចក្ដី​ទុក​ចិត្ត​ដ៏​មុត‌មាំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​បែប​នេះ ក៏​ព្រោះ​តែ​ព្រះ‌គ្រិស្ត​នេះ​ហើយ។ យើង​មិន​អាច​ចាត់​ទុក​ថា ខ្លួន​យើង​មាន​សមត្ថ‌ភាព​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ឯ‌ណោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​អាច​ធ្វើ​បាន។