២ កូរិនថូស 13:5-9

២ កូរិនថូស 13:5-9 គខប

សូម​បងប្អូន​ល្បង​មើល​ខ្លួន​ឯង​ទៅ តើ​បងប្អូន​នៅ​តែ​មាន​ជំនឿ​មែន​ឬ​យ៉ាង​ណា សូម​បងប្អូន​ពិនិត្យ‌ពិច័យ​ខ្លួន​ឯង​មើល​ទៅ​ចុះ! បងប្អូន​មិន​ទទួល​ស្គាល់​ទេ​ឬ ថា​ព្រះ‌យេស៊ូ‌គ្រិស្ត​គង់​នៅ​ក្នុង​បងប្អូន! ឬ​មួយ​មាន​តែ​បងប្អូន​ឃើញ​ថា ព្រះអង្គ​មិន​គង់​នៅ​ជា​មួយ! ខ្ញុំ​សង្ឃឹម​ថា បងប្អូន​ពិត​ជា​ដឹង​ថា ព្រះអង្គ​គង់​នៅ​ជា​មួយ​យើង​មែន ។ យើង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​បងប្អូន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ឡើយ។ យើង​គ្មាន​បំណង​ចង់​បង្ហាញ​ភស្ដុតាង​ថា យើង​មាន​ព្រះអង្គ​គង់​ជា​មួយ​ហើយ​នោះ​ទេ យើង​គ្រាន់​តែ​ចង់​ឃើញ​បងប្អូន​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ ទោះ​បី​ការ​ពិនិត្យ‌ពិច័យ​នេះ​បែរ​ជា​បង្ហាញ​ថា យើង​គ្មាន​ភស្ដុតាង​អំពី​ព្រះអង្គ​គង់​ជា​មួយ​ក៏​ដោយ ដ្បិត​យើង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ពិត​ឡើយ គឺ​យើង​គ្រាន់​តែ​អាច​បម្រើ​សេចក្ដី​ពិត​ប៉ុណ្ណោះ។ យើង​សប្បាយ​ចិត្ត នៅ​ពេល​ណា​យើង​ទន់​ខ្សោយ ហើយ​បងប្អូន​មាន​កម្លាំង។ យើង​អធិស្ឋាន​សុំ​សេចក្ដី​តែ​មួយ​នេះ គឺ​សូម​ឲ្យ​បងប្អូន​បាន​គ្រប់​លក្ខណៈ។