២ កូរិនថូស 11:5-9

២ កូរិនថូស 11:5-9 គខប

ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​មែន​អន់​ជាង​អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​មហា​សាវ័ក​ទាំង​នោះ ត្រង់​កន្លែង​ណា​មួយ​ឡើយ ថ្វី‌ដ្បិត​តែ​ខ្ញុំ​មិន​សូវ​មាន​វោហារ​ក៏​ដោយ ផ្នែក​ខាង​ចំណេះ ខ្ញុំ​ក៏​មិន​អន់​ដែរ ដូច​យើង​ធ្លាប់​បាន​បង្ហាញ​ឲ្យ​បងប្អូន​ឃើញ​ក្នុង​គ្រប់​វិស័យ និង​គ្រប់​ពេល​វេលា​ស្រាប់​ហើយ។ ពេល​ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌ជាម្ចាស់ ប្រាប់​បងប្អូន​ដោយ​ឥត​គិត​ថ្លៃ​នោះ ខ្ញុំ​បាន​បន្ទាប​ខ្លួន ដើម្បី​ឲ្យ​បងប្អូន​បាន​ថ្កើង​ឡើង។ តើ​ខ្ញុំ​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា​ខ្ញុំ​ធ្វើ​ខុស​ឬ? ខ្ញុំ​បាន​ទទួល​ប្រាក់​ពី​ក្រុម‌ជំនុំ*​ឯ​ទៀតៗ ធ្វើ​ឲ្យ​គេ​ខ្វះ‌ខាត​ខ្លះៗ ដើម្បី​បម្រើ​បងប្អូន។ ពេល​ខ្ញុំ​នៅ​ជា​មួយ​បងប្អូន បើ​ខ្ញុំ​ខ្វះ​ខាត​អ្វីៗ ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​នរណា​ម្នាក់​ឡើយ ដ្បិត​បងប្អូន​មក​ពី​ស្រុក​ម៉ាសេ‌ដូន​បាន​ជួយ​ផ្គត់‌ផ្គង់​នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​បាន​ចៀស‌វាង​កុំ​ឲ្យ​ខ្លួន​ខ្ញុំ​ទៅ​ជា​បន្ទុក​ដល់​បងប្អូន ហើយ​ខ្ញុំ​នឹង​ចៀស‌វាង​ត​ទៅ​មុខ​ទៀត។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 11:5-9