២ កូរិនថូស 11:12-15

២ កូរិនថូស 11:12-15 គខប

ការ​ដែល​ខ្ញុំ​ធ្វើ​នេះ ខ្ញុំ​នឹង​ធ្វើ​ត​ទៅ​មុខ​ទៀត ដើម្បី​កុំ​ឲ្យ​អស់​អ្នក​ដែល​ចង់​រក​លេស​នឹង​អួត​ខ្លួន ដោយ​ពោល​ថា គេ​ធ្វើ​ការ​ដូច​យើង​ដែរ​នោះ អាច​រក​លេស​បាន​សោះ​ឡើយ។ ជន​ប្រភេទ​នោះ​សុទ្ធ​តែ​ជា​សាវ័ក​ក្លែង‌ក្លាយ អ្នក​បន្លំ​ធ្វើ​ការ អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​សាវ័ក​របស់​ព្រះ‌គ្រិស្ត*។ ត្រង់​នេះ សូម​កុំ​ឆ្ងល់​អ្វី​ឡើយ សូម្បី​តែ​មារ*​សាតាំង​ផ្ទាល់​ក៏​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។ ដូច្នេះ បើ​ពួក​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្ដី​សុចរិត​នោះ គ្មាន​អ្វី​ចម្លែក​សោះ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​វិនាស ស្រប​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ជា​មិន​ខាន។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 11:12-15