២ កូរិនថូស 10:1-3

២ កូរិនថូស 10:1-3 គខប

ខ្ញុំ ប៉ូល ដែល​គេ​តែង​និយាយ​ថា ពេល​នៅ​ជា​មួយ​បងប្អូន ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ ហ៊ាន​តឹង‌រ៉ឹង​ដាក់​បងប្អូន ខ្ញុំ​សូម​ដាស់‌តឿន​បងប្អូន​ដោយ​ចិត្ត​ស្លូត‌បូត និង​ដោយ​ចិត្ត​ល្អ​សប្បុរស​មក​ពី​ព្រះ‌គ្រិស្ត* ខ្ញុំ​សូម​អង្វរ​បងប្អូន​ថា កុំ​បង្ខំ​ចិត្ត​ខ្ញុំ​ឲ្យ​បែរ​ទៅ​ជា​តឹង‌តែង នៅ​ពេល​ខ្ញុំ​មក​ដល់​នោះ​ឡើយ ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ត​រួច​ស្រេច​ហើយ​ថា ខ្ញុំ​មិន​ខ្លាច​នឹង​ស្ដី​បន្ទោស​អស់​អ្នក​ដែល​ចោទ​ថា យើង​រស់​នៅ​តាម​របៀប​និស្ស័យ​លោកីយ៍​នោះ​ទេ។ ទោះ​បី​យើង​មាន​និស្ស័យ​ជា​មនុស្ស​ក៏​ដោយ ក៏​យើង​មិន​តយុទ្ធ​តាម​របៀប​មនុស្ស​លោកីយ៍​ដែរ