២ កូរិនថូស 1:12-14

២ កូរិនថូស 1:12-14 គខប

សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​បងប្អូន​ដោយ​ចិត្ត​ស្មោះ​សរ និង​ដោយ​សុទ្ធ​ចិត្ត​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។ យើង​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត​មក​ជូន​បងប្អូន ក្រៅ​ពី​សេចក្ដី​ដែល​បងប្អូន​អាន និង​យល់​ស្រាប់​ហើយ​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​មុខ​ជា​យល់​សេចក្ដី​នេះ​ជាក់​ច្បាស់​សព្វ​គ្រប់​មិន​ខាន ដូច​បងប្អូន​យល់​មួយ​ផ្នែក​រួច​មក​ហើយ​ថា យើង​បាន​ធ្វើ​ឲ្យ​បងប្អូន​ខ្ពស់​មុខ ហើយ​បងប្អូន​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់‌យេស៊ូ​នៃ​យើង​ទ្រង់​យាង​មក​នោះ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 1:12-14