២ កូរិនថូស 1:1-3

២ កូរិនថូស 1:1-3 គខប

ខ្ញុំ ប៉ូល ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ជា​សាវ័ក*​របស់​ព្រះគ្រិស្ត‌យេស៊ូ ខ្ញុំ និង​លោក​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​កូរិនថូស និង​ជម្រាប​មក​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ នៅ​ស្រុក​អាខៃ​ទាំង​មូល។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន!។ សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ ជា​អម្ចាស់​នៃ​យើង។ ព្រះអង្គ​ជា​ព្រះ‌បិតា​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ជា​ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។