២ របាក្សត្រ 9:29-31

២ របាក្សត្រ 9:29-31 គខប

រាជ‌កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ «កិច្ចការ​របស់​ព្យាការី​ណាថាន» ក្នុង​សៀវភៅ «ទំនាយ​របស់​ព្យាការី​អហ៊ី‌យ៉ា» ជា​អ្នក​ភូមិ​ស៊ីឡូ និង​ក្នុង​សៀវភៅ «និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​របស់​លោក​អ៊ីដោ ជា​គ្រូ​ទាយ» ស្ដី​អំពី​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌បាទ​សាឡូម៉ូន​សោយ​រាជ្យ​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ កាល​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​បិតា។ ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។