២ របាក្សត្រ 28:16-19

២ របាក្សត្រ 28:16-19 គខប

នៅ​គ្រា​នោះ ព្រះ‌បាទ​អហាស​ចាត់​អ្នក​នាំ​សារ​ទៅ​ពឹង​ស្ដេច​ស្រុក​អាស្ស៊ីរី​ឲ្យ​មក​ជួយ ដ្បិត​កង‌ទ័ព​អេដុម​បាន​វាយ​ស្រុក​យូដា​សា​ជា​ថ្មី ហើយ​ចាប់​ប្រជា‌ជន​ទៅ​ជា​ឈ្លើយ។ មួយ​វិញ​ទៀត កង‌ទ័ព​ភីលីស្ទីន​ក៏​វាយ​លុក​តំបន់​វាល​រាប និង​តំបន់​ខាង​ត្បូង​នៃ​ស្រុក​យូដា ហើយ​ដណ្ដើម​យក​បាន​ក្រុង​បេត‌សេ‌មែស អាយ៉ា‌ឡូន កេដេ‌រ៉ូត សូគរ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​ធីមណា និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​គីម‌សូ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ រួច​ពួក​គេ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​ទាំង​នោះ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្រុក​យូដា​បាត់​បង់​កិត្តិយស មក​ពី​ព្រះ‌បាទ​អហាស​ជំរុញ​ប្រជា‌ជន​ឲ្យ​ឈប់​រវី‌រវល់​នឹង​ព្រះ‌អម្ចាស់ ហើយ​ស្ដេច​ក៏​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ របាក្សត្រ 28:16-19