២ របាក្សត្រ 15:1-7

២ របាក្សត្រ 15:1-7 គខប

គ្រា​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​អសា‌រា ជា​កូន​របស់​លោក​អូដេត។ លោក​ក៏​ចេញ​ទៅ​គាល់​ព្រះ‌បាទ​អេ‌សា ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌រាជា​អេ‌សា ព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​បេន‌យ៉ាមីន ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ខ្ញុំ! ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា កាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ព្រះអង្គ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។ ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន‌ជាតិ​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ពិត​ប្រាកដ គ្មាន​បូជា‌ចារ្យ​សម្រាប់​បង្ហាត់​បង្រៀន ហើយ​ក៏​គ្មាន​ក្រឹត្យ‌វិន័យ​ដែរ។ ប៉ុន្តែ ក្នុង​ពេល​មាន​អាសន្ន ពួក​គេ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​គេ​ស្វែង​រក​ព្រះអង្គ ព្រះអង្គ​ក៏​ឲ្យ​ពួក​គេ​រក​ឃើញ។ នៅ​គ្រា​នោះ គ្មាន​សន្តិ‌សុខ​ទេ ប្រជា‌ជន​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​បាន​ឡើយ ព្រោះ​ជា​រយៈ​ពេល​មួយ​ដែល​អ្នក​ស្រុក​ទាំង​អស់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ប្រជា‌ជាតិ​មួយ​ច្បាំង​នឹង​ប្រជា‌ជាតិ​មួយ ក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយ​ទៀត ដ្បិត​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​វឹក‌វរ ដោយ‌សារ​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង។ ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​មាន​ចិត្ត​ខ្ជាប់ខ្ជួន មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ឡើយ ព្រោះ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត តែងតែ​ទទួល​រង្វាន់​ជា​ពុំ‌ខាន!»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ របាក្សត្រ 15:1-7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ